១០ខែឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ១៣៧ករណី 2023.12.15 ☑Gov ☑Cambodia,កម្ពុជា,柬埔寨
(ភ្នំពេញ)៖ រយៈពេល ១០ខែ ឆ្នាំ២០២៣នេះ សមត្ថកិច្ចជំនាញ បានបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន ១៣៧ករណី។ នេះបើតាមរបាយការណ៍ ដែលបង្ហាញដោយលោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
របាយការណ៍ដែលត្រូវបានបង្ហាញក្នុងកិច្ចប្រជុំពិនិត្យ និងឆ្លងរបាយការណ៍១០ខែ ឆ្នាំ២០២៣ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៤ និងឆ្លុះបញ្ចាំង ផែនការណ៍ យុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩ -២០២៣) ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្ស នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន ១៣៧ករណី(ធៀបនឹង ១០ខែ ឆ្នាំ២០២២ មានចំនួន ១៣៤ករណី កើនចំនួន ០៣ករណី) ស្មើនឹង ២,២%។
➤12月15日,柬埔寨全国打击人口贩运委员会召开会议,会议提交报告,审议通过2023年打击人口贩运和性剥削工作10个月报告和2024年实施方向,并反映国家打击人口贩运和性剥削五年战略规划(2019-2023年)。
2023年前十个月,柬埔寨多部门联合打击人口贩卖活动,共侦破人口贩卖和性剥削案件137起,比2022年前10个月,增加了3例,相当于2.2%。
打击人口贩运和性剥削的行动包括:
拘留 160 名嫌疑人,其中10名外籍嫌疑人(3名中国人、1名菲律宾人、1名美国人、3名越南人、1名瑞士人、1名巴基斯坦人),救出424名受害者。
其中,打击人口贩卖23起,抓获犯罪嫌疑人31名,其中7名外国人(3名中国人、1名菲律宾人、1名美国人、1 名瑞士人和 1 名巴基斯坦人),救出203名受害者。
破获性拐卖案件114起,抓获犯罪嫌疑人129名,其中3名越南人。救援221名受害者。
➤附:2023 年 12 月 12 日柬埔寨全国打击人口贩运日,主题为:“技术是国家发展的一种方式,而不是人口贩运”

១០ខែឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ១៣៧ករណី
2023-12-16 02:41pm

(ភ្នំពេញ)៖ រយៈពេល ១០ខែ ឆ្នាំ២០២៣នេះ សមត្ថកិច្ចជំនាញ បានបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន ១៣៧ករណី។ នេះបើតាមរបាយការណ៍ ដែលបង្ហាញដោយលោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

របាយការណ៍ដែលត្រូវបានបង្ហាញក្នុងកិច្ចប្រជុំពិនិត្យ និងឆ្លងរបាយការណ៍១០ខែ ឆ្នាំ២០២៣ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៤ និងឆ្លុះបញ្ចាំង ផែនការណ៍ យុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩ -២០២៣) ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្ស នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន ១៣៧ករណី(ធៀបនឹង ១០ខែ ឆ្នាំ២០២២ មានចំនួន ១៣៤ករណី កើនចំនួន ០៣ករណី) ស្មើនឹង ២,២%។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា ក្នុងចំណោមការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ រួមមាន៖

* ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន ១៦០នាក់/១៦១នាក់ (ស្រី ២៧នាក់) អនីតិជន ២៣នាក់(ស្រី ០២នាក់)។ ក្នុងនោះជនសង្ស័យបរទេសចំនួន ១០នាក់ មានជនជាតិ(ចិន ០៣នាក់, ហ្វីលីពីន ០១នាក់ អាមេរិក០១នាក់ ជនជាតិវៀតណាម ០៣នាក់ ស្វីស ០១នាក់ និងប៉ាគីស្ថាន ០១នាក់) ។

* សង្រ្គោះជនរងគ្រោះ ចំនួន ៤២៤នាក់/២៩០នាក់(ស្រី ២៩៧នាក់) ក្នុងនោះ អាយុក្រោម១៥ឆ្នាំ ១១៤នាក់(ស្រី) អាយុ១៥-១៧ឆ្នាំ ៣៧នាក់(ស្រី ៣៤នាក់) និងអាយុពី១៨ឆ្នាំឡើង ២៧៣នាក់(ស្រី ១៤៩នាក់)(ប្រគល់ឱ្យមន្ទីរសង្គមកិច្ច ១៣៤នាក់ និងប្រគល់ឱ្យគ្រួសារ ២៩០នាក់)។

ក្នុងនោះ ករណីអំពើជួញដូរមនុស្ស បង្រ្កាបបាន ២៣ករណី/២៦ករណី(ថយចុះ ០៣ករណី) ឃាត់ខ្លួនជនសង្ស័យចំនួន ៣១នាក់ (ស្រី ០៧នាក់) អនីតិជន ០១នាក់(ស្រី) ជនបរទេស ០៧នាក់(ស្រី ០១នាក់) មានជនជាតិ ចិន ០៣នាក់, ហ្វីលីពីន ០១នាក់ អាមេរិក០១នាក់ ស្វីស ០១នាក់ និងប៉ាគីស្ថាន ០១នាក់។ សង្គ្រោះជនរងគ្រោះចំនួន ២០៣នាក់(ស្រី ៧៨នាក់) ក្នុងនោះ អាយុក្រោម១៥ឆ្នាំ ១០នាក់(ស្រី) អាយុ១៥-១៧ឆ្នាំ ១០នាក់(ស្រី ០៨នាក់) និងអាយុ១៨ឆ្នាំឡើង ១៨៣នាក់(ស្រី ៦០នាក់) ប្រគល់ឱ្យមន្ទីរសង្គមកិច្ចចំនួន ២៤នាក់ និងប្រគល់ឱ្យគ្រួសារ ១៧៩នាក់។

ករណីអំពើធ្វើអាជីវកម្មផ្លូវភេទ បង្រ្កាបបាន ១១៤ករណី/១០៨ករណី(កើន ០៦ករណី) ឃាត់ខ្លួនជនសង្ស័យចំនួន ១២៩នាក់(ស្រី ២០នាក់) អនីតិជន ២២នាក់(ស្រី ០១នាក់) និងជនជាតិវៀតណាម ០៣នាក់។ សង្គ្រោះជនរងគ្រោះចំនួន ២២១នាក់(ស្រី ២១៩នាក់) មានៈ អាយុក្រោម១៥ឆ្នាំ ១០៤នាក់(ស្រី) អាយុ១៥-១៧ឆ្នាំ ២៧នាក់(ស្រី ២៦នាក់) និងអាយុ១៨ឆ្នាំឡើង ៩០នាក់(ស្រី ៨៩នាក់) (ប្រគល់ឱ្យមន្ទីរសង្គមកិច្ច ១១០នាក់ និងប្រគល់ឱ្យគ្រួសារ ១១១នាក់)។

ចំពោះចំណាត់ការផ្តន្ទាទោស បើតាមទិន្នន័យទទួលបានពីក្រុមការងារជំនាញកិច្ចការយុត្តិធម៌ ដែលបានដកស្រង់លទ្ធផលពីសាលាដំបូងរាជធានី-ខេត្ត បានធ្វើចំណាត់ការលើសំណុំរឿងបទល្មើសក្រោមច្បាប់ ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ជាលទ្ធផលតាមដំណាក់កាលទាំង៣ នៃនីតិវិធីតុលាការ មានដូចខាងក្រោម៖

១៖ ចំណាត់ការរបស់អយ្យការអមសាលាដំបូងរាជធានី-ខេត្ត សំណុំរឿងសរុបមានចំនួន ៣០៧ (ក្នុងនោះសំណុំរឿងចាស់មានចំនួន ៣១)៖

* ជនរងគ្រោះសរុបមានចំនួន ៣០៨ នាក់(ស្រី ២៤៦នាក់) ក្នុងនោះអនីតិជន ១៨២ នាក់ (ស្រី ១៧១នាក់) និងជនបរទេស ៥១ នាក់(ស្រី ១៤នាក់)។
* ជនល្មើសសរុបមានចំនួន ៤៤៣ នាក់(ស្រី ៦០ នាក់) ក្នុងនោះអនីតិជន ១៧នាក់ (ស្រី១នាក់) និងជនបរទេស ១០៨ នាក់(ស្រី ១៩នាក់)។
* សំណុំរឿងចាត់ការរួច ២៣១ សំណុំរឿង មានដូចជា៖ បញ្ជូនទៅស៊ើបសួរ ២០៥ សំណុំរឿង បញ្ជូនរឿងទៅជម្រះ ២ សំណុំរឿង នីតិវិធីបង្ហាញខ្លួនភ្លាម ១ សំណុំរឿង តម្កល់រឿងទុកឥតចាត់ការ ២១ សំណុំរឿង បញ្ចូលសំណុំរឿង (០១) ផ្ទេរសមត្ថកិច្ច(០១) និងកំពុងចាត់ការ ៧៦ សំណុំរឿង។

២៖ ចំណាត់ការរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានី-ខេត្ត សរុបមានចំនួន ២៩៨ សំណុំរឿង (ក្នុងនោះសំណុំរឿងចាស់មានចំនួន ១៣៣)៖

* ជនរងគ្រោះសរុបមានចំនួន ៣១៨ នាក់(ស្រី ១៩២នាក់) ក្នុងនោះអនីតិជន ១៣៦ នាក់ (ស្រី ១២៧ នាក់) និងជនបរទេស ៨៤ នាក់(ស្រី ២៣ នាក់)
* ជនត្រូវចោទសរុបមានចំនួន ៤៣៤ នាក់ (ស្រី ៤៨ នាក់) ក្នុងនោះនីតិជន ៣២៣ នាក់
(ស្រី ៣៦នាក់) និងជនបរទេស ៣៤ នាក់(ស្រី ១នាក់) និងអញ្ញាតជន ០២នាក់ ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ១រឿង មនុស្ស ០៦នាក់។ * ប្រភេទចំណាត់ការរួច ១១១ សំណុំរឿង មានដូចជា៖ បានបញ្ជូនរឿងទៅជម្រះចំនួន១១០សំណុំរឿង លើកលែងចោទ(០១) ផ្ទេរសមត្ថកិច្ច(គ្មាន) បណ្តឹងឧទ្ទណ៍( គ្មាន) និងកំពុងចាត់ការចំនួន ១៨៧ សំណុំរឿង។

៣៖ ដំណាក់កាលចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានី-ខេត្ត សរុបមានចំនួន ៣២៦ សំណុំរឿង (ក្នុងនោះសំណុំរឿងចាស់មានចំនួន ១៤៤)៖

* ជនរងគ្រោះសរុបមានចំនួន ៣៤៥ នាក់ (ស្រី ២៤៧នាក់) ក្នុងនោះអនីតិជន ១៩០ នាក់ (ស្រី ១៥២នាក់) និងជនបរទេស ៤០ នាក់ (ស្រី ១៨នាក់)។
* ជនជាប់ចោទសរុបមានចំនួន ៥០២ នាក់ (ស្រី ៦៤នាក់) ក្នុងនោះអនីតិជន ៤៣ នាក់ (ស្រីគ្មាន) ជនបរទេស ៧៧ នាក់(ស្រី ០៥នាក់) និងអញ្ញាតជន ០២នាក់។ * សំណុំរឿងចាត់ការរួច សរុបទាំងអស់ចំនួន ១៥៦ សំណុំរឿង (គឺជំនុំជម្រះ ១៥៦សំណុំរឿង និងផ្ទេរសមត្ថកិច្ច គ្មានសំណុំរឿង) ក្នុងនោះមានដូចជា៖ ១- ប្រកាសសាលក្រម៖ ឱ្យរួចផុតពីបទចោទ ៥ សំណុំរឿង មនុស្សចំនួន ១៣ នាក់ (ស្រី ០៨ នាក់), ផ្តន្ទាទោស ដោយពិន័យជាប្រាក់ ៥ សំណុំរឿង ដាក់ពន្ធនាគារ ១០៦ សំណុំរឿង មនុស្សចំនួន ១០៤នាក់ (ស្រី ០៨នាក់), ព្យួរទោស៖ ព្យួរទោសសាកល្បង ០៤សំណុំរឿង ព្យួរទោសធម្មតា ១៣ សំណុំរឿង មានមនុស្សចំនួន ១៤នាក់ (ស្រី ០១ នាក់), ២- បណ្តឹងឧបាស្រ័យ៖ បណ្តឹងជំទាស់ គ្មានសំណុំរឿង បណ្តឹងឧទ្ធរណ៍ គ្មានសំណុំរឿង និងកំពុងចាត់ការ ១៧០សំណុំរឿង៕


កិច្ចប្រជុំពិនិត្យ និងឆ្លងរបាយការណ៍១០ខែ ឆ្នាំ២០២៣ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៤ និងឆ្លុះបញ្ចាំង ផែនការណ៍ យុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩-២០២៣) ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្ស របស់ គ.ជ.ប.ជ
Published on 15 Dec, 2023

កិច្ចប្រជុំ​ពិនិត្យ និងឆ្លងរបាយការណ៍១០ខែ ឆ្នាំ២០២៣ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៤ និងឆ្លុះបញ្ចាំង ផែនការណ៍ យុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩-២០២៣) ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្ស

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំ​កិច្ចប្រជុំ​ ពិនិត្យ និងឆ្លងរបាយការណ៍ ១០ខែ ឆ្នាំ២០២៣ ស្តីពី ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៤ និងឆ្លុះបញ្ចាំងផែនការណ៍ យុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩-២០២៣) ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន អចិន្ត្រៃយ៍ គ.ជ.ប.ជ និងមានវត្តមានឯកឧត្តម លោកជំទាវ អគ្គលេខាធិការរងគ.ជ.ប.ជ លោកប្រធាន​ក្រុមជំនួយកិច្ចការទាំង៦ លោក លោកស្រី ក្រុមការងារលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ព្រមទាំង​ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ស្នងការរងនគរបាលខេត្ត និងសហការរី នៃលេខាធិការដ្ឋាន គ.រ.ប.ជ/ គ.ខ.ប.ជ របស់រាជធានី-ខេត្ត ទាំង២៥ សរុបចំនួន ៩៧រូប (ស្រី៥៧រូប) ។.

បើតាមប្រសាសន៍បើកជូនអង្គប្រជុំ របស់លោកជំទាវ អនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ  កិច្ចប្រជុំឆ្លងរបាយការណ៍នេះ ធ្វើឡើងក្នុងគោលបំណង គឺដើម្បីជជែកពិភាក្សា​កម្រិតបច្ចេកទេស លើរបាយការណ៍​រយៈពេល១០ខែ នៃការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សអំពើធ្វើ អាជីវកម្មផ្លូវភេទ និងអំពើកេង ប្រវ័ញ្ចផ្សេងៗ ដែលកើតមាននៅក្នុងមូលដ្ឋាននៃរាជធានី-ខេត្ត ចែករំលែកនូវបទ ពិសោធន៍ការងារ​ជោគជ័យ លើកឡើងនូវបញ្ហាប្រឈមដើម្បីស្វែងរក ដំណោះស្រាយ លើកទិសដៅការងារ សម្រាប់ឆ្នាំ ២០២៤ ព្រមទាំងឆ្លុះបញ្ចាំង ផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩-២០២៣) កន្លងមក​ ដើម្បីដាក់បញ្ចូលជាធាតុ ចូលសម្រាប់​ផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ បន្ទាប់ ២០២៤-២០២៨ ៕ 

អត្ថបទ&រូបភាព៖ លោកវរសេនីយ៍ទោ រ៉ន សុភ័ក្ត្របញ្ញា 


ទិវាជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «បច្ចេកវិទ្យាជាមធ្យោ បាយដើម្បីអភិវឌ្ឍជាតិ មិនមែនដើម្បីជួញដូរមនុស្ស»
Published on 13 Dec, 2023

ទិវាជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «បច្ចេកវិទ្យាជាមធ្យោ បាយដើម្បីអភិវឌ្ឍជាតិ មិនមែនដើម្បីជួញដូរមនុស្ស »

ភ្នំពេញ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានរៀបចំ មិទ្ទិញអបអរសាទរ «ទិវាជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស» ១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «បច្ចេកវិទ្យាជាមធ្យោ បាយដើម្បីអភិវឌ្ឍជាតិ មិនមែនដើម្បីជួញដូរមនុស្ស» នៅសាលមហោស្រពកោះពេជ្រ ក្រោមអធិបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.ប.ជ និងលោកជំទាវ ។ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់ស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងអង្គទូត ស្ថានតំណាងនានាដែលមាននិវេសនដ្ឋាននៅកម្ពុជា ភ្ញៀវជាតិ អន្តរជាតិ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមយុវជន កាយរឹទ្ធ និងយុវជនកាកបាទក្រហមកម្ពុជា និយោជក កម្មករ និងប្រជាពលរដ្ឋ សរុបប្រមាណជាង ៣.០០០អង្គ/នាក់ ។

យោងតាមប្រសាសន៍ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ នេះគឺជាយុទ្ធនាការដ៏ធំប្រចាំឆ្នាំមួយ របស់គណៈកម្មាធិការជាតិ ដែលមានគោលបំណង ផ្សព្វផ្សាយការយល់ដឹង  និងបង្ហាញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ដល់សាធារណជន ជាតិ និងអន្តរជាតិ ដោយអំពាវនាវដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជន យុវនារី ព្រមទាំងអង្គការ ដៃគូ ជាតិ អ​ន្តរជាតិ វិស័យឯកជន ក៏ដូចជាបព្វជិត គ្រប់និកាយសាសនា ទាំងឡាយ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឲ្យចូលរួមសហការ ដើម្បីការពារប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី ពីរាល់ទម្រង់នៃជួញដូរមនុស្ស​ និងការកេងប្រវ័ញ្ច គ្រប់រូបភាព។ យុទ្ធនាការ​នេះ ក៏​ជាការ​បង្ហាញ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ដើម្បី​បាន​ជ្រួតជ្រាប​កាន់តែ​ទូលំទូលាយ និង​ចូលរួម សហការ ក្នុងការ​បង្ការ ទប់ស្កាត់ បង្ក្រាប ផ្តន្ទាទោស សង្គ្រោះ​ជនរងគ្រោះ និង​ផ្តល់​សេវា​គាំពារ ដើម្បី​កម្ពុជា​គ្មាន​អំពើ​ជួញដូរ​មនុស្ស​។​

បើតាមរបាយការណ៍រ​បស់​លោកជំទាវ លើកឡើង នៅក្នុង​រយៈពេល ១៦​ខែ​កន្លងមកនេះ គណៈកម្មាធិការ​ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បានទទួល​សំណើ ចំនួន ១ ២៧៦ ​ករណី និង​បានចេញ​ធ្វើ​អន្តរាគមន៍ ស្រាវជ្រាវ​រុករក​បទល្មើស បាន​រហូតដល់ ១ ២១៣ ករណី ស្មើ​ទៅនឹង ៩៧,៧០ ​ភាគរយ​។​ របាយការណ៍​បន្តថា ចំពោះ​សំណើសុំ​អន្តរាគមន៍​ទាំង ១ ២៧៦ សំណើ​នេះ គឺ​ទទួលបាន​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ (Facebook page)​លោក ស ខេង អតីតរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ក្នុង​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ ក៏ដូចជា តាម​ប្រព័ន្ធ​ផ្លូវការ​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។​

នៅក្នុងឱកាសដ៏សែនអធិកអាធមនេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ប្រធាន គជបជ បាន​ថ្លែងថា​៖«​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ត​ប្តេជ្ញាចិត្ត ក្នុងការ​ប្រឆាំង​ដាច់ខាត ចំពោះ​អំពើ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់ និង​បទល្មើស​ឧក្រិដ្ឋ​ដទៃទៀត ដែល​តែងតែបាន និង​កំពុង​ញាំញី​បំផ្លិចបំផ្លាញ​ដល់​សង្គមជាតិ យ៉ាងធ្ងន់ធ្ងរ និង​បានធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​សេចក្តីថ្លៃថ្នូ ផលប្រយោជន៍​ប្រជាជន និង​ប្រទេសជាតិ​»​ ក៏បាន​អំពាវនាវ​ឱ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​ដៃគូ​ទាំងអស់ សហការ​ជាមួយគ្នា ក្នុងការ​អនុវត្ត​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស ដែល​បាននិងកំពុង​កើតមាន​នាពេល​បច្ចុប្បន្ន ជាពិសេស​ការជួញដូរ​ដែល​ធ្វើឡើង​តាមរយៈ​ទេសន្តរប្រវេសន៍​។​ ឯកឧត្តម បាន​បញ្ជាក់ថា អំពើ​ជួញដូរ​មនុស្ស និង​រំលោភ​សិទ្ធិមនុស្ស ដែលជា​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស ដែល​បានធ្វើ​ប៉ះពាល់​ដល់​កម្ពុជា និង​ពិភពលោក បានធ្វើឱ្យ​កម្ពុជា បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​លុបបំបាត់ ទប់ស្កាត់ ក៏ដូចជា​ការបង្ការ​អំពើ​ជួយ​ដូរ​មនុស្ស​ទាំងនោះ​ ៕

评论

发表回复

您的邮箱地址不会被公开。 必填项已用 * 标注

More posts