Cambodia! Criminal faces up to 20 years in prison for theft from celebrity blogger, Man arrested after stabbing boss in Phnom Penh, មេការជនជាតិចិន៤នាក់កំពុងរត់គេចខ្លួនបន្ទាប់ពីបង្ខាំងជនជាតិខ្មែរ៣នាក់ធ្វើទារុណកម្ម និងជំរិតទារប្រាក់នៅខេត្តក្រចេះ, ក្រុមអភិបាលរងខេត្តកំពង់ស្ពឺ ទិត វុទ្ធី ក្លែងអាជ្ញាប័ណ្ណរុករករ៉ែ បោកជនជាតិចិនជាង៦លានដុល្លារ, នគរបាលស្រុកបាណន់នាំខ្លួនអ្នកលេងល្បែងស៊ីសងដោយខុសច្បាប់០៦នាក់ យកមកអនុវត្តតាមច្បាប់, ក្រោយសម្លាប់អតីតភរិយាដោយភ្លើងប្រច័ណ្ឌនៅសង្កាត់ស្វាយប៉ាក ជនសង្ស័យបានចងកសម្លាប់ខ្លួន, កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យបានម្នាក់ពាក់ព័ន្ធករណីចាប់បង្ខាំងជនជាតិចិន ដែលលោតចេញពីរថយន្តនៅលើផ្លូវក្រវាត់ក្រុងទី៣, ដឹងមូលហេតុពិតប្រាកដពីឃាតកម្មសម្លាប់នារីខ្មែរម្នាក់ យកសពកប់នៅក្បែរផ្សារអ៊ីអន៣, Ringleader of gang that killed Phnom Penh teen arrested in Vietnam, បុរសជនជាតិចិនម្នាក់ ដែលព្យាយាមលោតចេញពីរថយន្តPrius គឺជាករណីចាប់ជំរិត តាមការលួងលោមឱ្យមករកស៊ីនៅកម្ពុជា, Man loses leg after ‘laying in path of oncoming train’, 5 young criminals – accused of violent theft – have been sent to Phnom Penh Municipal Court after receiving a ‘number one’ haircut 2025.3.5-3.19

2025.3.19 Criminal faces up to 20 years in prison for theft from celebrity blogger

A Phnom Penh criminal, who snatched a bag from the fiancee of celebrated travel blogger “Travelwithcris”, faces up to 20 years in jail, says the spokesperson for the Phnom Penh Municipal Court.

The fiancée of the well-known travel blogger – whose real name is Chris Rodriguez – Gladys Seara was robbed while walking in front of the Night Market along the riverside in Phnom Penh on Saturday.

Following the incident, Rodriguez went live on his “Travelwithcris” page, reaching thousands of viewers.

“Guys, she just got robbed right now in Phnom Penh. They just came up and took her bag from a motorcycle. This is unreal—it just happened! Man, this is true what they’re saying. You can’t walk around with anything here. They just took the bag off her shoulder, and no one helped. It’s crazy. They took everything from my fiancée,” he said in the video.

“Look at this guy! They literally grabbed her arm and pulled the bag from the motorcycle. Unbelievable, guys! All of her money, her cards, and even her passport are gone. It’s unreal,” he added.

After seeing the video, Phnom Penh police responded immediately, according to the Phnom Penh Municipal Police Information and Quick Reaction working group.

Lieutenant General Chuon Narin, Deputy Commissioner and Commissioner of Phnom Penh Police, said that the perpetrator who stole the wallet of the fiancée this morning was apprehended by specialized search and rescue forces in Toul Sangke Sangkat, Russey Keo District on the evening of March 15, 2025, a few hours after the incident.

The perpetrator has been named as Pol Kokchenda, a male, 37 years old, who was recently sentenced to 4 years in prison for aggravated theft.

When the suspect was arrested, police seized important documents, bank cards, and the victim’s Spanish passport, but her Venezuelan passport was missing.

After arrest, the suspect was sent to the Criminal Police Department of the National Police Headquarters.

After receiving and reviewing the case, the prosecution decided to charge the above suspect with aggravated theft (failure to appear in court), using a fake vehicle license plate, and illegally using drugs, committed at Street 106, corner of Street 13, Wat Phnom Sangkat, Daun Penh Khan, Phnom Penh on March 15, 2025, offenses punishable under Articles 85, 353, 357 of the Criminal Code, Article 78 of the Law on Road Traffic, and Article 45 of the Law on Drug Control.

The spokesperson for the Phnom Penh Municipal Court’s prosecution would like to further clarify to the public that the above suspect has committed a criminal act and, according to the law, could be sentenced to imprisonment for up to twenty (20) years.

2025.3.18 Man arrested after stabbing boss in Phnom Penh

An apprentice car mechanic with a grudge has been arrested for stabbing and seriously injuring his boss.

The incident occurred on the morning of March 17, 2025, at the East Asia brand car repair shop on Street 598, Group 3, Pongpay Village, Toul Sangkae 2 Sangkat, Russey Keo District, Phnom Penh.

Authorities said the victim was Mang Saroeun, 48 years old, a Cambodian national, a car repairman, residing in Samrong Krom Village, Samrong Krom Sangkat, Por Sen Chey District, Phnom Penh.

The authorities said that before the incident, the victim was working at the scene above when the suspect, an apprentice, pulled out a knife from his waist and slashed the victim, causing serious injuries to his right shoulder, before running away.

The victim was then taken to Kalmte Hospital by his co-workers for emergency treatment, and the victim’s wife went to file a complaint at the Toul Sangke 2 Police Station.

After receiving the complaint, the police force, in collaboration with the Phnom Penh Municipal Criminal Investigation Office, identified the suspect and arrested him at 12 noon on the same day at the Benlan point, Street 109, Corner 118, Monorom Sangkat, Khan 7 Makara. He was taken to the Toul Sangke 2 Administrative Police Station for further action.

The suspect was named Thorn Nut, 25 years old, a Cambodian national, residing on Street 598, Pongpay Village, Toul Sangke 2 Sangkat, Russey Keo Khan, Phnom Penh.

The suspect is currently being temporarily detained at the Russey Keo District Police Office to prepare a case and send it to the Phnom Penh Municipal Court for further proceedings.

2025.3.16 មេការជនជាតិចិន៤នាក់កំពុងរត់គេចខ្លួនបន្ទាប់ពីបង្ខាំងជនជាតិខ្មែរ៣នាក់ធ្វើទារុណកម្ម និងជំរិតទារប្រាក់នៅខេត្តក្រចេះ
នគរបាលខេត្តក្រចេះ កំពុងតែស្វែងរកចាប់ខ្លួនជនជាតិចិន ចំនួន ៤នាក់ដែលជាមេការកាស៊ីណូ Gold City ពាក់ព័ន្ធទៅនឹងការចាប់បង្ខាំងធ្វើទារុណកម្ម និងជំរិតទារប្រាក់ចំនួន ១ម៉ឺន ៥ពាន់ដុល្លារពីបុគ្គលិកខ្មែរ ៣នាក់ បន្ទាប់ពីពួកគេបានរៀបចំគម្រោងធ្វើបៀឱ្យភ្ញៀវឈ្នះលុយពីការលេងល្បែងនៅក្នុងកាស៊ីណូ។
យោងតាមសេចក្តីបំភ្លឺរបស់អធិការដ្ឋាននគរបាលស្រុកស្នួល ខេត្តក្រចេះ ក្នុងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងថា បុគ្គលឈ្មោះ ខ.ស. បានប្តឹងមកសមត្ថកិច្ចជំនាញកាលពីថ្ងៃទី១០ មីនា អំពីករណីចាប់បង្ខាំងមនុស្ស និងប្រើអំពើហិង្សានៅក្នុងកាស៊ីណូ Gold City ក្នុងស្រុកស្នួល ខេត្តក្រចេះ។
ប្រភពដដែលបានអះអាងថា តាមចម្លើយរបស់ជនរងគ្រោះទាំង ៣នាក់ នៅមុនថ្ងៃកើតហេតុ គឺថ្ងៃទី៤ ខែមីនា ជនជាតិខ្មែរទាំង ៣នាក់នោះត្រូវបានបុគ្គលម្នាក់ឈ្មោះ ធ.ប. បបួលរៀបចំគម្រោងធ្វើបៀឲ្យភ្ញៀវឈ្នះលុយពីការលេងល្បែងក្នុងកាស៊ីណូ ដើម្បីទទួលបានភាគរយជាលុយកាក់ពីភ្ញៀវ។
អធិការដ្ឋាននគរបាលស្រុកស្នួល បានបញ្ជាក់បន្ថែមទៀតថា រហូតដល់ថ្ងៃទី៧ ខែមីនា បុគ្គលឈ្មោះ ធ.ប. ក៏បានហៅជនរងគ្រោះទាំង ៣នាក់ មកចែកលុយភាគរយដែលភ្ញៀវបានឈ្នះពីកាស៊ីណូក្នុងម្នាក់ចំនួន ៨០០ដុល្លារ ហើយឈ្មោះ ធ.ប. បានគេចខ្លួនមិនឃើញមកធ្វើការ។ លុះដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ គម្រោងដែលពួកគេបានរៀបចំត្រូវបានបែកធ្លាយព័ត៌មានដល់ខាងកាស៊ីណូ។
ប្រភពដដែលអះអាងថា ភ្លាមៗនោះ មេការជាជនជាតិចិន ចំនួន ៤នាក់បានមកសួរនាំដល់បន្ទប់ជួលដោយប្រើអំពើហិង្សា និងនាំខ្លួនពួកគេទាំង ៣នាក់ទៅឃាត់ទុកក្នុងបន្ទប់រដ្ឋបាលកាស៊ីណូ Gold City។ ក្រោយពីទទួលបានដំណឹងនេះ សមត្ថកិច្ចនគរបាលខេត្តក្រចេះ ក៏បានចុះធ្វើការស្រាវជ្រាវបន្ទាន់ ដោយសហការជាមួយប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ។
តាមរយៈការស្រាវជ្រាវនេះ សមត្ថកិច្ចបានរកឃើញជនរងគ្រោះចំនួន ៣នាក់ដែលត្រូវបានមេការជនជាតិចិន ឃាត់ខ្លួនទុកក្នុងកាស៊ីណូមែន។ អធិការដ្ឋាននគរបាលស្រុកស្នួល បានបញ្ជាក់ថា បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកមេការជនជាតិចិន ទាំង ៤នាក់ដែលកំពុងរត់គេចខ្លួនយកមកអនុវត្តតាមនីតិវិធីច្បាប់។
កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចបានធ្វើប្រតិបត្តិការចុះបង្ក្រាបក្រុមឧក្រិដ្ឋជនចិន ៥នាក់នៅអគារមួយកន្លែងក្នុងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការបង្ខាំងជនជាតិចិន ដូចគ្នាដើម្បីជំរិតទារប្រាក់ដល់ទៅ ១០លានដុល្លារ៕

2025.3.11 ក្រុមអភិបាលរងខេត្តកំពង់ស្ពឺ ទិត វុទ្ធី ក្លែងអាជ្ញាប័ណ្ណរុករករ៉ែ បោកជនជាតិចិនជាង៦លានដុល្លារ

ភ្នំពេញៈ ក្រុមជនជាប់ចោទទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ បានបោកប្រាស់ជនជាតិចិន២នាក់បានប្រាក់ជាង១លានដុល្លារអាមេរិក រឿងសុំអាជ្ញាប័ណ្ណរុករករ៉ែក្នុងខេត្តប៉ៃលិន។ ក្រុមនេះក៏បានរៀបចំគម្រោងបោកប្រាស់យកប្រាក់៥លានដុល្លារផ្សេងទៀត ពីការធ្វើអាជីវកម្មរ៉ែមាសក្នុងខេត្តព្រះវិហារ ពីជនជាតិចិនផ្សេងទៀតផងដែរ។

គម្រោងបោកប្រាស់ទី១ លើជនជាតិចិនទី១ នៅខេត្តប៉ៃលិន

ឯកសារផ្លូវការ ការស៊ើបអង្កេតរបស់អង្គភាពប្រឆំាងអំពើពុករលួយ(ACU) និងសេចក្តីសម្រេចរបស់តុលាការខេត្តកំពង់ស្ពឺ ដែលភ្នំពេញប៉ុស្តិ៍ទទួលបានបង្ហាញថា គម្រោងបោកប្រាស់នេះកើតឡើង ដោយការឃុបឃិតគ្នារបស់មនុស្ស៣នាក់ គឺអភិបាលរងខេត្តកំពង់ស្ពឺ ឈ្មោះ ទិត វុទ្ធី, មន្រ្តីយោធា លោកវរៈសេនីយ៍ត្រី ហ៊ាវ ខន ជាអ្នករត់ការ និង ឈ្មោះអ៊ឹង សារឿន ជាអ្នកបកប្រែភាសាចិន ដែលមានឈ្មោះភាសាចិន អ៊ឹង វិនឆាយ (Yin Wemncai) ។

ពួកគេបានយកប្រាក់ពីអ្នកវិនិយោគជនជាតិចិនឈ្មោះ លី មិនឆាង (Li Minchang)(ចិនទី១) ចំនួន៤០ម៉ឺនដុល្លារ លើតម្លៃសរុប៨០ម៉ឺនដុល្លារ ថ្លៃធ្វើអាជ្ញាប័ណ្ណវិនិយោគលើរ៉ែស្ពាន់លើផ្ទៃដីទំហំ ១០៣,៨១ គម២ ក្នុងខេត្តប៉ៃលិន។

ក្នុងទំហំទឹកប្រាក់សរុបនោះ ពួកគេបានព្រមព្រៀងគ្នា បង់ជាបីដំណាក់កាល លើថ្លៃសេវាថ្លៃរត់ការយកអាជ្ញាប័ណ្ណរុករករ៉ែនេះ។ ក្នុងនោះ ដំណាក់កាលដាក់ពាក្យស្នើសុំ គឺបង់៣០ភាគរយ និង ដំណាក់កាលបន្ទាប់ បង់២០ភាគរយ។ ទឹកប្រាក់៥០ភាគរយ ដែលស្មើនឹង៤០ម៉ឺនដុល្លារនេះ គឺត្រូវលោកលី មិនឆាងបានបង់ឱ្យពួកគេរួចរាល់ហើយ។

រីឯដំណាក់កាលចុងក្រោយ ចំនួន៥០ភាគរយទៀត គឺនៅពេលដែលទទួលបានអាជ្ញាប័ណ្ណ ចូលកាន់កាប់ និងធ្វើសកម្មភាពរុករករ៉ែ។

លោកលី មិនឆាងមានការសង្ស័យក៏មិនព្រមប្រគល់ប្រាក់៤០ម៉ឺនដុល្លារចុងក្រោយឱ្យពួកគេ។ ដោយសារតែការមិនប្រគល់ប្រាក់នេះ ទើបលោកសារឿន ជាអ្នកបកប្រែ បានមួលបង្កាច់ក្រសួងរ៉ែ និងថាមពលថា«ក្រសួងបញ្ឈប់មិនឱ្យអាជ្ញាប័ណ្ណ»។

ការស៊ើបអង្កេតបានឱ្យដឹងថា ក្រុម៣នាក់នេះ នៅតែប្រកែកថាមិនបានប្រព្រឹត្តបទល្មើសនោះទេ រហូតមកដល់នឹងមុខACU ក៏នៅតែប្រកែកថា ខ្លួនមិនបានដឹងរឿងទាំងនេះទេ។

ប៉ុន្តែនៅពេល ដែលACU បង្ហាញភស្តតាងថា ពួកគេពិតជាបានទទួលប្រាក់ ៤០ម៉ឺនដុលារមែន ទើបអ្នកបកប្រែ អ៊ឹង សារឿន បានឆ្លើយថា ប្រាក់នោះបានប្រគល់ឱ្យអ្នករត់កាអស់ហើយ។

ឯកសារស៊ើបអង្កេតរបស់ ACU បានសរសេរថា៖«ឯអភិបាលរងខេត្ត ទិត វុទ្ធី ប្រកែកថាមិនស្គាល់ចិននោះទេ រហូតពេល ACU ទម្លាក់ភស្តតាងម្តងមួយៗ ទើបទទួលថាស្គាល់ហើយបានជួប២ដង។

ACU បង្ហាញភស្តុតាងទៀត ទើបទទួលស្គាល់ថា ជួបច្រើនដង និងមានការចរចារត់ការមែន…នៅដំណាក់កាល ACU អ្នកទាំង៣នៅបន្តភូតកុហកបន្តទៀត រហូតភស្តុតាងទម្លាក់បន្តបន្ទាប់ទើបប្រកែកមិនបាន»។

ដើម្បីឱ្យភាគីចិនជឿជាក់ និងព្រមបង់លុយឱ្យពួកគេ ក្រុម៣នាក់នះ បានធ្វើសកម្មភាពជាច្រើន។ ពួកគេបានយកផែនទីតំបន់រុករករ៉ែ ១០៣,៨១ គម២ នៅខេត្តប៉ៃលិន ដែលក្រសួងបានផ្តល់អាជ្ញាប័ណ្ណឱ្យអ្នកវិនិយោគមួយរួចហើយនោះ ទៅក្លែង។

ពួកគេបានលុបឈ្មោះម្ចាស់ដើមពិតចេញ ហើយដាក់ឈ្មោះ លោកលី មិនឆាងជំនួសវិញ មុនពេលប្រគល់ឱ្យគាត់ និងនាំទៅខេត្តប៉ៃលិន ដើម្បីបានទៅមើលទីតាំងនោះ ដែលជាទីតាំងមានម្ចាស់រូចហើយ។

ពេលការងារមិនបានសម្រេច លោកទិត វុទ្ធី បានយកតួនាទីខ្លួនជាអភិបាលរង ទៅទាក់ទង ខេត្តប៉ៃលិន ឱ្យជួយទទួលក្រុមខ្លួន និងអ្នកវិនិយោគចិន និងជូនចិនផ្ទាល់ទៅខេត្តប៉ៃលិន ធ្វើឱ្យចិនមានការទុកចិត្ត។

ពួកគេបាននាំក្រុមអ្នកវិនិយោគចិន ទៅខួងយកសំណៅ សម្រាប់វិភាគអំពីរ៉ែស្ពាន់ ទើបភាគីចិនយល់ព្រមប្រគល់លុយចំនួន៤០ម៉ឺនដុល្លារនោះ។

បន្ទាប់មកទៀត ពួកគេក៏បានបង្ខំទារប្រាក់៤០ម៉ឺនដុល្លារទៀត ជាទឹកប្រាក់ចុងក្រោយ។ ប៉ុន្តែភាគីចិន បានចាប់ផ្តើមសង្ស័យ ព្រោះគាត់មិនទាន់បានឃើញ ឬទទួលអាជ្ញាប័ណ្ណ និងចូលកាន់កាប់នោះទេ។

ក្រុម៣នាក់នេះ រួមគ្នាក្លែងអាជ្ញាប័ណ្ណរបស់រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោកកែវ រតនៈ និងលិខិតអនុញ្ញាតយល់ព្រមឱ្យរុករករ៉ែរបស់រដ្ឋមន្រ្តីបរិស្ថាន លោកអ៊ាង សុផល្លែត ដើម្បីផ្ញើទៅភាគីចិន។

ACUបញ្ជាក់ថា៖«ភាគីចិនមិនមានការសង្ស័យលើលិខិតក្លែងទាំង២នេះទេ ប៉ុន្តែនៅតែមិនកក់ក្តៅ ដើម្បីប្រគល់លុយ៤០ម៉ឺនដុល្លារបង្រ្គប់៨០ម៉ឺនដុល្លារដែរ។ ក្រុមទាំង៣នាក់ប្រាប់ទៅភាគីចិនទី១ថា ទុកពេលឱ្យ២ខែ បើមិនបង់ប្រាក់៤០ម៉ឺនទៀត អាជ្ញាប័ណ្ណដែលទទួលបាននឹងត្រូវលុប»។

អ្នកបកប្រែ អ៊ឹង សារឿន បាននិយាយតាម WeChat ទៅភាគីចិនថា៖«ក្រសួងគិតថា បើអ្នកមិនបង់លុយ៤០ម៉ឺនដុល្លារទៀត អ្នកជាអ្នកវិនិយោគគ្មានលុយ ចិនជជុះ មានលុយតិចតួច រត់ការដើម្បីទៅលក់បន្ត»។

ដើម្បីបង្កើតលេសថា ក្រសួងជាអ្នកដកអាជ្ញាបណ្ណពីភាគីចិននេះពិតប្រាកដមែន ក្រុមទាំង៣នាក់នេះ បានក្លែងលិខិតរបស់ចិនឈ្មោះលី មិនឆាង យកទៅសុំ រដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល ដើម្បីសុំអាជ្ញាប័ណ្ណសិក្សារុករករ៉ែ ដែលក្រសួងបានឱ្យអាជ្ញាប័ណ្ណទៅអ្នកផ្សេងរួចហើយ។

ក្រុមទាំង៣នាក់បានជួលគេឱ្យគេសរសេរគម្រោងផែនការអស់៥ពាន់ដុល្លារ ហើយជួលអ្នកជំនាញមកធ្វើបទបង្ហាញជូនក្រសួងអស់២០០ដុល្លារផងដែរ។

ជាលទ្ធផលក្រសួងបានធ្វើលិខិតឆ្លើយតបជាផ្លូវការថា ក្រសួងមិនពិនិត្យលើករណីនេះទេ ព្រោះទីតាំង ដែលភាគីក្រុមហ៊ុនចិនបានស្នើសុំនោះ គឺជាទីតាំង ដែលបានអនុញាតឱ្យអ្នកដទៃរួចហើយ។

ប៉ុន្តែក្រុមអ្នកទាំង៣ បានប្រាប់ទៅក្រុមហ៊ុនចិនវិញថា ក្រសួងមិនបន្តអាជ្ញាប័ណ្ណឱ្យទេ ព្រោះក្រុមហ៊ុនមិនមានបញ្ជូនមនុស្សទៅការពារគម្រោង ហើយពួកគេបានបកស្រាយផ្ទាល់មាត់ទៀតថា«អ្នកឯងមិនព្រមបង់៤០ម៉ឺនដុល្លារទៀត ទើបក្រសួងលុបអាជ្ញាប័ណ្ណ»។

គម្រោងបោកប្រាស់ទី២ លើជនជាតិចិនទី២ នៅខេត្តប៉ៃលិន និងព្រះវិហារ

ក្រោយពីបរាជ័យ ក្នុងការទទួលបានប្រាក់៤០ម៉ឺនដុល្លារនេះ ក្រុម៣នាក់ដដែលនេះ បានយកឯកសារបោកចិនទី១ នៅខេត្តប៉ៃលិនដដែលនេះ ដើម្បីធ្វើសកម្មភាពដូចគ្នានេះលើជនជាតិចិនផ្សេង (ចិនទី២)បន្តទៀត។

ចិនទី២នេះមានឈ្មោះ ផាន់ អ៊ីជុន (Pan Yijun) ដែលជាមិត្តភក្តិរបស់ចិនទី១ ហើយក៏ជាអ្នកជួយកាន់ផ្ទេរលុយរបស់ចិនទី១ ប្រគល់ឱ្យអ្នកបកប្រែអ៊ឹង សារឿន ចំនួន៤០ម៉ឺនដុល្លារ ក្នុងគម្រោងបោកទី១នោះផងដែរ។

ACUបញ្ជាក់ថា៖«ឈ្មោះ ទិត វុទ្ធីបានយកតួនាទីជាអភិបាលរងខេត្ត ដើម្បីឱ្យអភិបាលខេត្ត ស្ទឹងត្រែង ព្រះវិហារ និងប៉ៃលិន ជួយសម្របសម្រួលការងារទាំងខ្លួនមិនមានសិទ្ធិ និងភារកិច្ច ហើយបានទឹកប្រាក់ពីចិនទី២លើផែនទីក្លែងក្លាយដដែល រហូតមកដល់ចិនទី២នោះបានប្រគល់លុយ ៨០ម៉ឺនដុល្លារគ្រប់ចំនួនតែម្តង»។

ក្នុងគម្រោងបោកទី២នេះ ក្រុម៣នាក់នេះ ក៏បានបង្កើតអង្គហេតុកណ្តាល១ គឺអង្គហេតុរុករករ៉ែមាសក្នុងខេត្តព្រះវិហារ ដែលមានតម្លៃលក់អាជ្ញាប័ណ្ណ ៥លានដុល្លារ ឱ្យទៅចិនទី២នេះ។

អ្នករត់ការ ហ៊ាវ ខន បានអះអាងថាខ្លួនជាម្ចាស់អាជ្ញាប័ណ្ណរ៉ែមាស ៣០ ហិកតា នៅតំបន់ភ្នំអន្លុង ស្ថិតក្នុងស្រុករវៀង ខេត្តព្រះវិហារ តែលោកបានពឹងឱ្យក្រុមហ៊ុនចិនមួយឈរឈ្មោះជំនួសលោកវិញ។

ក្រុមទាំង៣នាក់ បានពិគ្រោះគ្នាត្រូវលក់អាជ្ញាប័ណ្ណនេះ៣លានដុល្លារ តែដោយការលោភលន់ចង់ទារលុយឱ្យច្រើនទៀត ក៏សម្រេចដំឡើងថ្លៃលក់ឱ្យរហូតដល់ទៅ៥លានដុល្លារ។

ពួកគេបានឯកភាពគ្នាឱ្យអ្នកបកប្រែ អ៊ឹង សារឿន ប្រាប់ទៅភាគីចិនទី២ថា តម្លៃលក់គឺ ៥,៥លានដុល្លារ ដើម្បីទុកឱ្យភាគីចិនតថ្លៃឱ្យនៅត្រឹម៥លានដុល្លារ។

ភាគីចិនបានព្រមទិញក្នុងតម្លៃ៥លាន ដូចពួកគេទាំង៣នាក់គ្រោងទុកនោះមែន។ ពេលណាត់គ្នាទៅខេត្តព្រះវិហារ ដើម្បីពិនិត្យទីតាំងជាក់ស្តែង ភាគីចិនទី២ បាននាំវិស្វករចិនទៅជាមួយ។ ពេលទៅដល់ភ្នំអន្លុងនោះ ភាគីចិន បានចូលទៅមើលរូងភ្នំជារណ្តៅ រើសយកថ្មជាច្រើនដុំយកទៅវិភាគនៅប្រទេសចិនវិញ។

លទ្ធផលបង្ហាញថា អត្រាមាសនៅក្នុងភ្នំថ្មនោះ មានកម្រិត ២,៦៤ក្រ ក្នុង ១តោនថ្ម ដែលចំនួននេះមិនអាចទទួលផលចំណេញទេក្នុងការធ្វើរ៉ែមាស។

ក្រុមអ្នកទាំង៣ និងភាគីចិននៅគិតថា អត្រាមាសនៅជ្រៅជាងនេះ អាចមានខ្ពស់ជាងនេះ។ វិស្វករសុំខួង៣រណ្តៅ ដើម្បីដឹងពីខ្សែមាស។ ចិនទី២ បានយល់ព្រមតម្លៃខួង ក្នុងមួយរណ្តៅចំណាយ១០ម៉ឺនដុល្លារ ដែល៣រណ្តៅស្មើនឹង៣០ម៉ឺនដុល្លារ។ ជនជាតិចិនហ៊ានកក់ ១,៥លានដុល្លារមុន នៅពេលបានខួង។

ប៉ុន្តែដោយទីតាំងនោះមានម្ចាស់អាជ្ញាប័ណ្ណហើយ ក្រុមទាំង៣នាក់នេះ មិនអាចបោកប្រាស់ថា ពេលណានឹងអាចចូលទៅខួងបានទេ។ ពួកគេយកលេសថា ទីនោះជាទីតាំងរបស់យោធា ហើយត្រូវចាំរហូតដល់ យោធារើចេញពីទីកន្លែងនោះសិន ទើបអាចចូលទៅខួងបាន។

ក្នុងអំឡុងពេលនោះ ពួកគេបានប្រាប់ចិនទី២នេះ ពីទីតាំង ១០៣,៨១គម២ របស់ចិនទី១ ដែលសុំអាជីវកម្មរុករកស្ពាន់មុននោះ ហើយត្រូវក្រសួងផ្អាក ដោយគ្មានលុយបង់បន្តនោះ ក៏មានរ៉ែមាសដែរ។ ក្រុមទាំង៣នាក់ បានប្រាប់ចិនទី២ ឱ្យបង់តម្លៃ ដូចគ្នាគឺ ៨០ម៉ឺនដុល្លារ។

ភាគីចិនទី២ និងវិស្វករបានយល់ព្រមទៅប៉ៃលិន មើលទីតាំងនោះ។ ក្រោយពេលទៅបាន ២ទៅ៣ដងដំបូង ពួកគេជួបឧបសគ្គច្រើន ដោយអាជ្ញាធរមូលដ្ឋានមិនស្វាគមន៍។ ហេតុនេះ លោកទិត វុទ្ធី បានប្រើតួនាទីខ្លួនតាមរយៈអភិបាលរងប៉ៃលិនម្នាក់ ដើម្បីឱ្យអភិបាលខេត្តបានទទួលខ្លួន។

លោកទិត វុទ្ធី បាននាំក្រុមចិនទី២ ទៅខេត្តប៉ៃលិន ដោយផ្ទាល់ជាលើកទី៤ ទើបបានជោគជ័យ ដោយជួបអភិបាលខេត្តប៉ៃលិន។ ក្នុងនោះ ក៏មានសារព័ត៌មានក្នុងស្រុក ដែលមានឥទ្ធិពលខ្លាំងបានចុះផ្សាយពីជំនួបនោះផងដែរ ដែលធ្វើឱ្យភាគីចិនទុកចិត្តយ៉ាងខ្លាំង។

ហេតុនេះ ភាគីចិនទី២នេះ បានប្រគល់លុយសរុប៨០ម៉ឺនដុល្លារ ដោយមិនចាំបាច់បង់៥០ភាគរយមុន ដូចភាគីចិនទី១ ឱ្យទៅក្រុម៣នាក់នេះ។

ACU បានរកឃើញថា៖«មានមធ្យោបាយជាច្រើនផ្សេងទៀត ដែលក្រុមទាំង៣នាក់បានធ្វើដើម្បីទទួលបានលុយខុសច្បាប់ពីចិនដល់ទៅ២លើក លើទីតាំងតំបន់រ៉ែបោកប្រាស់តែ១ រហូតបានប្រាក់១,២លានដុល្លារនេះ»។

ACU បានលើកឡើងថា លុយ៥លានដុល្លារ នៃអង្គហេតុទី២ រ៉ែមាសខេត្តព្រះវិហារ ក្រុមទាំង៣នាក់នេះ មិនទាន់ទទួលបានមួយរៀលណាឡើយ។

ចំណាត់ការផ្លូវច្បាប់ ចំពោះក្រុមទាំង៣នាក់

ជនជាតិចិនទី១ឈ្មោះ លី មិនឆាង បានផ្តល់សិទ្ធិជូនលោកមេធាវី ម៉ី រាត្រីកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងមក ដើម្បីប្តឹងក្រុមទាំង៣នាក់នេះ។

តាមរយៈការប្រគល់សិទ្ធិនេះ លោកមេធាវី មានសិទ្ធិធ្វើបណ្តឹងទាមទារ បណ្តឹងព្រហ្មទណ្ឌ និងបណ្តឹតវ៉ាជាដើម។ ជាពិសេសគឺប្តឹងអភិបាលរងខេត្តឈ្មោះ ទិត វុទ្ធីនិងបក្សពួកពាក់ព័ន្ធនឹងការឆបោក រត់ការធ្វើអាជ្ញាប័ណ្ណរ៉ែនេះ។ បណ្តឹងប្រឆាំងនឹងក្រុមទាំងនាក់នេះ ក៏ត្រូវបានដាក់ទៅACU។

អ្នកនាំពាក្យ អង្គភាពប្រឆាំងអំពើពុករលួយ លោកសយ ច័ន្ទវិចិត្តបានឱ្យដឹងថា ACUពិតជាបានកសាង សំណុំរឿង លោក ទិត វុទ្ធី អាយុ៥៦ឆ្នាំ និងបក្សពួកបញ្ជូនទៅតុលាការពិតមែន ក្រោយពីបានបើកការស៊ើបអង្កេត។

លោកមានប្រសាសន៍ថា៖«ករណីនេះ អយ្យការនិងចៅក្រមតុលាការខេត្តកំពង់ស្ពឺពិតជាបានចោទប្រកាន់ (១)លោកអភិបាលរងខេត្តកំពង់ស្ពឺ ទិត វុទ្ធី (២)អ្នករត់ការ មន្រ្តីយោធា លោកវរៈសេនីយ៍ត្រី ហ៊ាវ ខន និង(៣) អ្នកបកប្រែភាសាចិន អ៊ឹង សារឿន ពីបទពុករលួយ (រំលោភអំណាច) សមគំនិត និងបទក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង ក្លែងបន្លំលិខិតឯកសារសាធារណៈ និងប្រើប្រាស់លិខិតឯកសារសាធារណៈ ពិតមែន»។

បទល្មើសទាំងនេះត្រូវបានប្រព្រឹត្តនៅ ក្នុងខេត្តកំពង់ស្ពឺ ប៉ៃលិន បាត់ដំបង ស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣។ បទល្មើស ដែលមានបញ្ញត្តិ និងចែងឱ្យផ្តន្ទាទោសតាមមាត្រា២៩, ៦២៦, ៦២៧, ៦២៨, ៦២៩, ៦៣០នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

ជនទាំង៣នាក់ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកាលពីថ្ងៃទី៩ ខែមីនានេះ។

ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោកជាហ៊ាន ជឿជាក់ថា ករណីដ៏ធំ ឈានដល់ការបោកប្រាស់ទឹកប្រាក់ជាង១លានដុល្លារនេះគឺមានជាប់ពាក់ព័ន្ធនឹងមន្រ្តីផ្សេងទៀត មិនមែនមានតែប៉ុន្មាននាក់នេះនោះទេ។

លោកថ្លែងថា៖«តាមការពិនិត្យ ករណីនេះនៅមានគ្នា អ្នកពាក់ព័ន្ធច្រើននាក់ទៀត មិនមែនតែ៣នាក់នេះទេ ដែលទទួលបានផលប្រយោជន៍។ អញ្ជឹងសុំឱ្យអង្គភាពប្រឆាំងអំពើពុករលួយបន្តស៊ើបអង្កេតទៀត ថាតើមានមន្រ្តីប៉ុន្មាននាក់ទៀត ដែលពាក់ព័ន្ធនឹងការឆបោកនេះ»។ លោកបានលើកឡើងថា ការប្រព្រឹត្តបទល្មើសឆបោកបែបនេះ ធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិជាខ្លាំង។

អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោកអ៊ឹង ឌីប៉ូឡា មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេលើករណីនេះ៕

2025.3.11 នគរបាលស្រុកបាណន់នាំខ្លួនអ្នកលេងល្បែងស៊ីសងដោយខុសច្បាប់០៦នាក់ យកមកអនុវត្តតាមច្បាប់
បាត់ដំបង៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៥០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (ជល់មាន់) ០១លើក នៅចំណុចទួលធ្នង់ ស្ថិតក្នុងភូមិស្វាយព្រៃ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ០៦នាក់ ១-ឈ្មោះ ឡេង ឆេងហាក់ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។
២-ឈ្មោះ ជឹម វឿត ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។
៣-ឈ្មោះ ផន មិត្ត ភេទប្រុស អាយុ៦៧ឆ្នាំ មានទីលំនៅភូមិកញ្ជ្រោង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ។
៤-ឈ្មោះ ឆាយ ឆាត់ ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ។
៥-ឈ្មោះ ចាន់ ថាថៃ ហៅ ប្រឺត ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិសសរពក ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ។
៦-ឈ្មោះ វ៉េន វណ្ណា ភេទប្រុស អាយុ៦១ឆ្នាំ មានទីលំនៅភូមិអូរស្រឡាយ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ ។
វត្ថុតាងដកហូតរួមមាន៖ មាន់ចំនួន ០២ក្បាល, អេប៉ុង(សង្វៀន)ចំនួន០១, ជញ្ជីងថ្លឹងចំនួន០១, ឆ្នាំងដាំទឹកចំនួន០១, ម៉ូតូចំនួន ១១គ្រឿង។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕

2025.3.11 ក្រោយសម្លាប់អតីតភរិយាដោយភ្លើងប្រច័ណ្ឌនៅសង្កាត់ស្វាយប៉ាក ជនសង្ស័យបានចងកសម្លាប់ខ្លួន
ករណីឃាតកម្មលើនារីម្នាក់ដែលគេប្រទះឃើញសាកសពនៅសង្កាត់ស្វាយប៉ាក រាជធានីភ្នំពេញ ត្រូវបានប្រព្រឹត្តដោយអតីតប្តីរបស់ជនរងគ្រោះ ដោយសារភ្លើងប្រច័ណ្ឌ បន្ទាប់មកជនសង្ស័យ បានចងកសម្លាប់ខ្លួន នៅឯស្រុកកំណើតក្នុងខេត្តបន្ទាយមានជ័យ។ នេះបើតាមសមត្ថកិច្ច។
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមីនានេះ បានបញ្ជាក់ថា នៅថ្ងៃទី១០ ខែមីនា មានករណីឃាតកម្មលើនារីម្នាក់ ឈ្មោះ អ៊ុន ស្រីល័ក ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ ជនរងគ្រោះមានទីលំនៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។
បើតាមសមត្ថកិច្ច ឃាតកម្មនេះបង្កដោយជនសង្ស័យ ឈ្មោះ ប៊ន សេងហាប់ ភេទប្រុស អាយុ ៣០ឆ្នាំ មកពីភូមិនិម្មិត១ ឃុំនិម្មិត្ត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដោយជនសង្ស័យ និងជនរងគ្រោះត្រូវជាអតីតប្ដីប្រពន្ធ មានកូនប្រុសចំនួន១នាក់ និងបានលែងលះគ្នារយៈពេល១ឆ្នាំ មកហើយ។
សមត្ថកិច្ចបន្តថា នៅថ្ងៃកើតហេតុ ជនសង្ស័យ បានមកផឹកស៊ីនៅហាងមួយកន្លែង ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ដែលជាកន្លែងជនរងគ្រោះធ្វើការ រយៈពេល ៣ថ្ងៃជាប់គ្នា ហើយក៏មានទំនាស់ពាក្យសម្ដី ដោយជនសង្ស័យប្រច័ណ្ឌនឹងជនរងគ្រោះ។
មុនពេលកើតហេតុ ជនសង្ស័យបានប្រាប់សាក្សី ដែលជាមេការថា រូបគេនឹងដឹកជនរងគ្រោះយកទៅសម្លាប់ចោល។ បន្ទាប់មក ជនសង្ស័យក៏បានជិះម៉ូតូឌុបជនរងគ្រោះចេញពីកន្លែងពីធ្វើការ ទៅដល់ចំណុចកើតហេតុខាងលើ និងធ្វើសកម្មភាពវាយជនរងគ្រោះ និងខ្ទប់ដង្ហើមបណ្ដាលឱ្យស្លាប់។
ក្រោយពីធ្វើសកម្មភាពហើយជនសង្ស័យបានគេចខ្លួនទៅស្រុកកំណើត ខេត្តបន្ទាយមានជ័យ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ ហើយបានទំនាក់ទំនងទៅកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីសហការចាប់ជនសង្ស័យ។
លុះដល់នៅវេលាម៉ោង៨យប់ ថ្ងៃដដែល សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានទទួលព័ត៌មានថា មានបុរសម្នាក់ចងកសម្លាប់ខ្លួន។
ក្រោយចុះដល់កន្លែងកើតហេតុ និងធ្វើកោសល្យវិច័្ឆយរួចរាល់ សមត្ថកិច្ច បានកំណត់ថា បុរសរូបនេះ ពិតជាជនសង្ស័យដែលបានសម្លាប់ជនរងគ្រោះជាអតីតប្រពន្ធ នៅសង្កាត់ស្វាយប៉ាកពិតប្រាកដមែន៕

2025.3.9 កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យបានម្នាក់ពាក់ព័ន្ធករណីចាប់បង្ខាំងជនជាតិចិន ដែលលោតចេញពីរថយន្តនៅលើផ្លូវក្រវាត់ក្រុងទី៣
តាមរយៈគណនីបណ្តាញសង្គមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នាថ្ងៃទី៩ ខែមិនានេះបានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែមិនាកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រោមកិច្ចសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជា វុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ ក្នុងចំណោមជនសង្ស័យ៣ នាក់ទៀតជាជនជាតិខ្មែរ ក្នុងករណីចាប់បង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស ដែលមានជនរងគ្រោះជាជនជាតិចិនឈ្មោះ LIU SEN ភេទប្រុស អាយុ៣៨ឆ្នាំ នៅចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។
តាមចម្លើយសារភាពរបស់ជនសង្ស័យ ជា វុទ្ធី ប្រាប់កម្លាំងសមត្ថកិច្ចបានឲ្យដឹងថាខ្លួនដឹកជនរងគ្រោះ Liu Sen ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងគោលដៅឆ្ពោះទៅបាវិត តាមការរៀបចំរបស់ជនសង្ស័យឈ្មោះ ឧត្តម។ ពេលទៅដល់ផ្លូវក្រវាត់ក្រុងទី៣ បក្ខពួក ៣នាក់ដែលបានរង់ចាំនៅទីនោះបានឡើងលើឡានហើយបានធ្វើសកម្មភាពចាប់ជនរងគ្រោះ និងដកហូតទូរស័ព្ទ។ ដោយសារតែការប្រតាយប្រតប់គ្នាជនសង្ស័យ ជា វុទ្ធី ថាបានបន្ថយល្បឿនរថយន្តដោយសារខ្លាចរថយន្តក្រឡាប់ ដែលបណ្ដាលឲ្យជនរងគ្រោះចេញតាមបង្អួចទ្វារឡានក្រោយខាងឆ្វេង។
ជាមួយគ្នានេះ បច្ចុប្បន្នកម្លាំងជំនាញពាក់ព័ន្ធបន្តស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យពាក់ព័ន្ធដែលរត់គេចខ្លួនយកមកចាត់ការឱ្យខានតែបាន៕

2025.3.7 ដឹងមូលហេតុពិតប្រាកដពីឃាតកម្មសម្លាប់នារីខ្មែរម្នាក់ យកសពកប់នៅក្បែរផ្សារអ៊ីអន៣
មេក្លោងជនជាតិចិន ក្នុងករណីឃាតកម្មសម្លាប់នារីខ្មែរម្នាក់ រួចយកសពកប់នៅក្បែរផ្សារអ៊ីអន៣ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានហើយ ខណៈករណីឃាតកម្មនេះ មានមេក្លោងម្នាក់ និងអ្នកពាក់ព័ន្ធ ២នាក់ សរុប ៣នាក់។
មេក្លោងនៃអំពើឃាតកម្មសម្លាប់នារីខ្មែរ ត្រូវបានចាប់ខ្លួនបានកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅក្រុងបាវិត ខេត្តស្វាយរៀង ដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវ តាមរយៈពាក្យបណ្តឹងរបស់ឈ្មោះ ទឹម សុភី អាយុ៤៥ឆ្នាំ ពាក់ព័ន្ធករណីបាត់កូនស្រីឈ្មោះ ហេង សៀវលី អាយុ១៨ឆ្នាំ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។
ក្រោយស្រាវជ្រាវ កម្លាំងជំនាញក៏បានប្រទះឃើញសពនារីម្នាក់ ដែលមានភិនភាគដូចនឹងនារីរងគ្រោះ ដែលសង្ស័យជាករណីឃាតកម្ម ត្រូវបានគេកប់ដីខ្សាច់ក្បែរផ្សារទំនើប Aeon3 ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ។ ភ្លាមៗនោះកម្លាំងជំនាញបានបន្តការស្រាវជ្រាវ ដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់ឈ្មោះ CHEN CONG អាយុ៣០ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខ EM2676148 ត្រង់ចំណុច អាគារព្រីនស៍ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (សង្សានារីរងគ្រោះ) និងឈ្នោះ LI HAOHAO ភេទប្រុស ជនជាតិចិន អាយុ៣៤ឆ្នាំ លិខិតឆ្លងដែនលេខ EB2013601 ត្រង់ស្ពានអាកាសសង្កាត់ចង្រែលើ ខណ្ឌមានជ័យ។
ក្រោយពីការសាកសួរនាក់ទាំងពីរបានសារភាពថា ពួកខ្លួនពិតជាបានចូលរួមក្នុងសកម្មភាពស្លាប់នារីជនរគ្រោះដែលជាជនជាតិខ្មែរមែន កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានឈ្មោះ YANG KAIXIN ភេទប្រុស អាយុ២៦ឆ្នាំ ជានជាតិចិន លិខិតឆ្លងដែន EL4710161 (ចាប់ខ្លួននៅថ្ងៃទី៥ ខែមីនា) ជាអ្នករៀបចំគម្រោងសម្លាប់នារីជនរគ្រោះ ដោយមូលហេតុនារីរងគ្រោះបានដឹងរឿងសង្ងាត់ ដែលពួកគេជាក្រុមចាប់ជម្រិតមនុស្ស។
យ៉ាងណាមិញ ប្រតិបត្តិការនេះធ្វើឡើងដោយមានកិច្ចសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដោយបច្ចុប្បន្នជនង្ស័យទាំងបីនាក់ និងវត្ថុតាង ដែលដកហូតបាន ត្រូវបាននាយកដ្ឋានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីផងដែរ៕
Yang Kai Xin was arrested at the Cambodian-Vietnamese border on Wednesday. Penal Police Department
2025.3.7 Mastermind behind teen’s murder arrested
The mastermind behind the murder of a Cambodian teen whose hands were tied and her naked body was buried near the 60 metre road in Choeung Ek commune, in Phnom Penh’s Dangkor district on Saturday, has been arrested, said a senior penal police officer.
Lieutenant Colonel Hem Chamroeun, a Deputy Chief of the Criminal Investigation Unit at the Penal Police Department in the Ministry of Interior, identified the suspect as Yang Kai Xin, 26.
He said that the suspect was arrested on Wednesday by Cambodia’s Penal Police Department cooperating with Vietnamese police on Vietnamese border neighbouring Svay Rieng province’s Bavet city.
He was arrested in accordance with a court’s arrest warrant.
He added that after his arrest, the suspect was later transferred to the Penal Police Department in the Ministry of Interior in Phnom Penh for questioning and further investigations.
“The suspect is under interrogation by our criminal police over the murder of a Cambodian teen in Choeung Ek commune,” Lt Col Chamroeun said.
“We had already arrested two Chinese men involved in the murder who said that he was the mastermind behind the murder and they killed her because she knew their “secret” as they had been involved in online scams in Cambodia,” he said. “So this investigation will take time as we will require the assistance of an interpreter.”
He said that according to police’s investigation, victim was named as Heng Seavly, 18, an online worker at a casino in Sihanoukville and from Russei Srok Khanglech village, Thlork commune, in Kampot province’s Kampong Trach district.
He stated that the two suspects arrested earlier, Cheng Cong, 30, and the victim’s boyfriend, Li Hao, 34, are being detained for further investigation into online fraud scams in Cambodia.
He added that for this case, they are accused of “Premeditated Murder and Concealment of Corpse” under Articles 200 and 531 of the Criminal Code and face a jail term of up to a life sentence if convicted.
2025.3.6 Ringleader of gang that killed Phnom Penh teen arrested in Vietnam

The foreign ringleader of a gang that savagely killed a Cambodia teenager and buried her, naked and bound, in a shallow grave in Phnom Penh, has been arrested.

YANG KAIXIN, a 26-year-old male, of Chinese nationality, was arrested by the Criminal Investigation Department of the National Police, in cooperation with Vietnamese authorities on March 5, 2025.

Police have already arrested 2 foreign nationals: CHEN CONG, 30 years old, Chinese (the victim’s boyfriend), and LI HAOHAO, a Chinese male, 34 years old.

The men were arrested in connection with the murder of Heng Seavly, 18, whose body was found buried near Aeon 3 Shopping Mall, Choeung Sangkat, Dangkor District, Phnom Penh on the 1st of March.

The mother of the victim told police on Saturday that her daughter had been working at a casino in Sihanoukville.

About two weeks ago, the victim phoned her mother and informed her that she had moved to Phnom Penh with her Chinese boyfriend.

After questioning, the two confessed that they were indeed involved in the death of the victim on the night of February 27, 2025, and named YANG KAIXIN as their accomplice.

It is believed that the gang operated an extortion operation and had previously kidnapped a Chinese national who was a Cambodian woman, held her captive, tortured her, and successfully extorted money.

The victim was then released in exchange for a condition that the victim not leave the group or report to the authorities that they were a criminal group.

It is believed that Ms Heng was murdered to keep her quiet about the gang’s criminal activities.

2025.3.6 បុរសជនជាតិចិនម្នាក់ ដែលព្យាយាមលោតចេញពីរថយន្តPrius គឺជាករណីចាប់ជំរិត តាមការលួងលោមឱ្យមករកស៊ីនៅកម្ពុជា
ករណីបុរសជនជាតិចិនម្នាក់ ដែលព្យាយាមលោតចេញពីរថយន្តម៉ាក Prius គឺជាករណីចាប់ជំរិត តាមរយៈការលួងលោមឱ្យមករកស៊ីនៅកម្ពុជា ខណៈសមត្ថកិច្ចកំពុងតាមប្រមាញ់ក្រុមជនសង្ស័យ។

2025.3.6 Man loses leg after ‘laying in path of oncoming train’
A man has lost his left leg after he placed it on a railway track, in the path of an oncoming train.
The incident took place on March 4, 2025, at 1:00 a.m.at the railway crossing in Prek Toal Village, Teuk Thla Commune, Prey Nop District, Preah Sihanouk Province.
Immediately after receiving this information, the Teuk Thla Administrative Police Station administration, in cooperation with the traffic and public order experts of the Prey Nop District Police Inspectorate, went to the scene.
Officers stated that Sok Mi, a 40-year-old male, residing in Prek Toal village, Teuk Thla commune, Prey Nop district, Preah Sihanouk province, was walking from south to north.
Upon arriving at the train track, he lay with his left leg on the railway track.
Later, a train ran over his left leg.
The accident caused Mr Sok to suffer a severe left leg injury.
The victim is currently being treated at Kampot Provincial Hospital.
The train driver continued on without stopping at the scene.

2025.3.5 Criminals sent to court, after punishment haircuts
5 young criminals – accused of violent theft – have been sent to Phnom Penh Municipal Court, after receiving a ‘number one’ haircut, courtesy of police.
Police sent the suspects to the Phnom Penh Municipal Court on March 3, 2025, after they committed 13 cases of violent motorcycle thefts in the region.
Police named the felons as:
1- Name: Vech Vuth, male, 20 years old, Cambodian, living in a rented room in Toul Pong, Sangkat Chom Chao 1, Khan Por Sen Chey
2-Name: Phal Rin, male, 21 years old, Cambodian
Lives in Svay Sar commune, Krakor district, Pursat province
3- Name: Kong Vichai, male, 19 years old, Cambodian, residing in Lvea commune, Boeung Snor village, Preah Sed district, Prey Veng province
4- Name: Kea Sokchea, male, 18 years old, Cambodian, residing in Kla Krap village, Krakor district, Pursat province
5- Name: Hong Va, male, 20 years old, Cambodian, living in a rented room in Toul Pong, Sangkat Chom Chao 01, Khan Por Sen Chey.
The suspects are currently in the prosecution’s investigation phase.

评论

发表回复

您的邮箱地址不会被公开。 必填项已用 * 标注

More posts