១០ខែឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ១៣៧ករណី
2023-12-16 02:41pm
(ភ្នំពេញ)៖ រយៈពេល ១០ខែ ឆ្នាំ២០២៣នេះ សមត្ថកិច្ចជំនាញ បានបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន ១៣៧ករណី។ នេះបើតាមរបាយការណ៍ ដែលបង្ហាញដោយលោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
របាយការណ៍ដែលត្រូវបានបង្ហាញក្នុងកិច្ចប្រជុំពិនិត្យ និងឆ្លងរបាយការណ៍១០ខែ ឆ្នាំ២០២៣ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៤ និងឆ្លុះបញ្ចាំង ផែនការណ៍ យុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩ -២០២៣) ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្ស នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន ១៣៧ករណី(ធៀបនឹង ១០ខែ ឆ្នាំ២០២២ មានចំនួន ១៣៤ករណី កើនចំនួន ០៣ករណី) ស្មើនឹង ២,២%។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា ក្នុងចំណោមការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ រួមមាន៖
* ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន ១៦០នាក់/១៦១នាក់ (ស្រី ២៧នាក់) អនីតិជន ២៣នាក់(ស្រី ០២នាក់)។ ក្នុងនោះជនសង្ស័យបរទេសចំនួន ១០នាក់ មានជនជាតិ(ចិន ០៣នាក់, ហ្វីលីពីន ០១នាក់ អាមេរិក០១នាក់ ជនជាតិវៀតណាម ០៣នាក់ ស្វីស ០១នាក់ និងប៉ាគីស្ថាន ០១នាក់) ។
* សង្រ្គោះជនរងគ្រោះ ចំនួន ៤២៤នាក់/២៩០នាក់(ស្រី ២៩៧នាក់) ក្នុងនោះ អាយុក្រោម១៥ឆ្នាំ ១១៤នាក់(ស្រី) អាយុ១៥-១៧ឆ្នាំ ៣៧នាក់(ស្រី ៣៤នាក់) និងអាយុពី១៨ឆ្នាំឡើង ២៧៣នាក់(ស្រី ១៤៩នាក់)(ប្រគល់ឱ្យមន្ទីរសង្គមកិច្ច ១៣៤នាក់ និងប្រគល់ឱ្យគ្រួសារ ២៩០នាក់)។
ក្នុងនោះ ករណីអំពើជួញដូរមនុស្ស បង្រ្កាបបាន ២៣ករណី/២៦ករណី(ថយចុះ ០៣ករណី) ឃាត់ខ្លួនជនសង្ស័យចំនួន ៣១នាក់ (ស្រី ០៧នាក់) អនីតិជន ០១នាក់(ស្រី) ជនបរទេស ០៧នាក់(ស្រី ០១នាក់) មានជនជាតិ ចិន ០៣នាក់, ហ្វីលីពីន ០១នាក់ អាមេរិក០១នាក់ ស្វីស ០១នាក់ និងប៉ាគីស្ថាន ០១នាក់។ សង្គ្រោះជនរងគ្រោះចំនួន ២០៣នាក់(ស្រី ៧៨នាក់) ក្នុងនោះ អាយុក្រោម១៥ឆ្នាំ ១០នាក់(ស្រី) អាយុ១៥-១៧ឆ្នាំ ១០នាក់(ស្រី ០៨នាក់) និងអាយុ១៨ឆ្នាំឡើង ១៨៣នាក់(ស្រី ៦០នាក់) ប្រគល់ឱ្យមន្ទីរសង្គមកិច្ចចំនួន ២៤នាក់ និងប្រគល់ឱ្យគ្រួសារ ១៧៩នាក់។
ករណីអំពើធ្វើអាជីវកម្មផ្លូវភេទ បង្រ្កាបបាន ១១៤ករណី/១០៨ករណី(កើន ០៦ករណី) ឃាត់ខ្លួនជនសង្ស័យចំនួន ១២៩នាក់(ស្រី ២០នាក់) អនីតិជន ២២នាក់(ស្រី ០១នាក់) និងជនជាតិវៀតណាម ០៣នាក់។ សង្គ្រោះជនរងគ្រោះចំនួន ២២១នាក់(ស្រី ២១៩នាក់) មានៈ អាយុក្រោម១៥ឆ្នាំ ១០៤នាក់(ស្រី) អាយុ១៥-១៧ឆ្នាំ ២៧នាក់(ស្រី ២៦នាក់) និងអាយុ១៨ឆ្នាំឡើង ៩០នាក់(ស្រី ៨៩នាក់) (ប្រគល់ឱ្យមន្ទីរសង្គមកិច្ច ១១០នាក់ និងប្រគល់ឱ្យគ្រួសារ ១១១នាក់)។
ចំពោះចំណាត់ការផ្តន្ទាទោស បើតាមទិន្នន័យទទួលបានពីក្រុមការងារជំនាញកិច្ចការយុត្តិធម៌ ដែលបានដកស្រង់លទ្ធផលពីសាលាដំបូងរាជធានី-ខេត្ត បានធ្វើចំណាត់ការលើសំណុំរឿងបទល្មើសក្រោមច្បាប់ ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ជាលទ្ធផលតាមដំណាក់កាលទាំង៣ នៃនីតិវិធីតុលាការ មានដូចខាងក្រោម៖
១៖ ចំណាត់ការរបស់អយ្យការអមសាលាដំបូងរាជធានី-ខេត្ត សំណុំរឿងសរុបមានចំនួន ៣០៧ (ក្នុងនោះសំណុំរឿងចាស់មានចំនួន ៣១)៖
* ជនរងគ្រោះសរុបមានចំនួន ៣០៨ នាក់(ស្រី ២៤៦នាក់) ក្នុងនោះអនីតិជន ១៨២ នាក់ (ស្រី ១៧១នាក់) និងជនបរទេស ៥១ នាក់(ស្រី ១៤នាក់)។
* ជនល្មើសសរុបមានចំនួន ៤៤៣ នាក់(ស្រី ៦០ នាក់) ក្នុងនោះអនីតិជន ១៧នាក់ (ស្រី១នាក់) និងជនបរទេស ១០៨ នាក់(ស្រី ១៩នាក់)។
* សំណុំរឿងចាត់ការរួច ២៣១ សំណុំរឿង មានដូចជា៖ បញ្ជូនទៅស៊ើបសួរ ២០៥ សំណុំរឿង បញ្ជូនរឿងទៅជម្រះ ២ សំណុំរឿង នីតិវិធីបង្ហាញខ្លួនភ្លាម ១ សំណុំរឿង តម្កល់រឿងទុកឥតចាត់ការ ២១ សំណុំរឿង បញ្ចូលសំណុំរឿង (០១) ផ្ទេរសមត្ថកិច្ច(០១) និងកំពុងចាត់ការ ៧៦ សំណុំរឿង។
២៖ ចំណាត់ការរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានី-ខេត្ត សរុបមានចំនួន ២៩៨ សំណុំរឿង (ក្នុងនោះសំណុំរឿងចាស់មានចំនួន ១៣៣)៖
* ជនរងគ្រោះសរុបមានចំនួន ៣១៨ នាក់(ស្រី ១៩២នាក់) ក្នុងនោះអនីតិជន ១៣៦ នាក់ (ស្រី ១២៧ នាក់) និងជនបរទេស ៨៤ នាក់(ស្រី ២៣ នាក់)
* ជនត្រូវចោទសរុបមានចំនួន ៤៣៤ នាក់ (ស្រី ៤៨ នាក់) ក្នុងនោះនីតិជន ៣២៣ នាក់
(ស្រី ៣៦នាក់) និងជនបរទេស ៣៤ នាក់(ស្រី ១នាក់) និងអញ្ញាតជន ០២នាក់ ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ១រឿង មនុស្ស ០៦នាក់។ * ប្រភេទចំណាត់ការរួច ១១១ សំណុំរឿង មានដូចជា៖ បានបញ្ជូនរឿងទៅជម្រះចំនួន១១០សំណុំរឿង លើកលែងចោទ(០១) ផ្ទេរសមត្ថកិច្ច(គ្មាន) បណ្តឹងឧទ្ទណ៍( គ្មាន) និងកំពុងចាត់ការចំនួន ១៨៧ សំណុំរឿង។
៣៖ ដំណាក់កាលចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានី-ខេត្ត សរុបមានចំនួន ៣២៦ សំណុំរឿង (ក្នុងនោះសំណុំរឿងចាស់មានចំនួន ១៤៤)៖
* ជនរងគ្រោះសរុបមានចំនួន ៣៤៥ នាក់ (ស្រី ២៤៧នាក់) ក្នុងនោះអនីតិជន ១៩០ នាក់ (ស្រី ១៥២នាក់) និងជនបរទេស ៤០ នាក់ (ស្រី ១៨នាក់)។
* ជនជាប់ចោទសរុបមានចំនួន ៥០២ នាក់ (ស្រី ៦៤នាក់) ក្នុងនោះអនីតិជន ៤៣ នាក់ (ស្រីគ្មាន) ជនបរទេស ៧៧ នាក់(ស្រី ០៥នាក់) និងអញ្ញាតជន ០២នាក់។ * សំណុំរឿងចាត់ការរួច សរុបទាំងអស់ចំនួន ១៥៦ សំណុំរឿង (គឺជំនុំជម្រះ ១៥៦សំណុំរឿង និងផ្ទេរសមត្ថកិច្ច គ្មានសំណុំរឿង) ក្នុងនោះមានដូចជា៖ ១- ប្រកាសសាលក្រម៖ ឱ្យរួចផុតពីបទចោទ ៥ សំណុំរឿង មនុស្សចំនួន ១៣ នាក់ (ស្រី ០៨ នាក់), ផ្តន្ទាទោស ដោយពិន័យជាប្រាក់ ៥ សំណុំរឿង ដាក់ពន្ធនាគារ ១០៦ សំណុំរឿង មនុស្សចំនួន ១០៤នាក់ (ស្រី ០៨នាក់), ព្យួរទោស៖ ព្យួរទោសសាកល្បង ០៤សំណុំរឿង ព្យួរទោសធម្មតា ១៣ សំណុំរឿង មានមនុស្សចំនួន ១៤នាក់ (ស្រី ០១ នាក់), ២- បណ្តឹងឧបាស្រ័យ៖ បណ្តឹងជំទាស់ គ្មានសំណុំរឿង បណ្តឹងឧទ្ធរណ៍ គ្មានសំណុំរឿង និងកំពុងចាត់ការ ១៧០សំណុំរឿង៕
កិច្ចប្រជុំពិនិត្យ និងឆ្លងរបាយការណ៍១០ខែ ឆ្នាំ២០២៣ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៤ និងឆ្លុះបញ្ចាំង ផែនការណ៍ យុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩-២០២៣) ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្ស របស់ គ.ជ.ប.ជ
Published on 15 Dec, 2023
កិច្ចប្រជុំពិនិត្យ និងឆ្លងរបាយការណ៍១០ខែ ឆ្នាំ២០២៣ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៤ និងឆ្លុះបញ្ចាំង ផែនការណ៍ យុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩-២០២៣) ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្ស
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំកិច្ចប្រជុំ ពិនិត្យ និងឆ្លងរបាយការណ៍ ១០ខែ ឆ្នាំ២០២៣ ស្តីពី ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៤ និងឆ្លុះបញ្ចាំងផែនការណ៍ យុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩-២០២៣) ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន អចិន្ត្រៃយ៍ គ.ជ.ប.ជ និងមានវត្តមានឯកឧត្តម លោកជំទាវ អគ្គលេខាធិការរងគ.ជ.ប.ជ លោកប្រធានក្រុមជំនួយកិច្ចការទាំង៦ លោក លោកស្រី ក្រុមការងារលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ស្នងការរងនគរបាលខេត្ត និងសហការរី នៃលេខាធិការដ្ឋាន គ.រ.ប.ជ/ គ.ខ.ប.ជ របស់រាជធានី-ខេត្ត ទាំង២៥ សរុបចំនួន ៩៧រូប (ស្រី៥៧រូប) ។.
បើតាមប្រសាសន៍បើកជូនអង្គប្រជុំ របស់លោកជំទាវ អនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ កិច្ចប្រជុំឆ្លងរបាយការណ៍នេះ ធ្វើឡើងក្នុងគោលបំណង គឺដើម្បីជជែកពិភាក្សាកម្រិតបច្ចេកទេស លើរបាយការណ៍រយៈពេល១០ខែ នៃការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សអំពើធ្វើ អាជីវកម្មផ្លូវភេទ និងអំពើកេង ប្រវ័ញ្ចផ្សេងៗ ដែលកើតមាននៅក្នុងមូលដ្ឋាននៃរាជធានី-ខេត្ត ចែករំលែកនូវបទ ពិសោធន៍ការងារជោគជ័យ លើកឡើងនូវបញ្ហាប្រឈមដើម្បីស្វែងរក ដំណោះស្រាយ លើកទិសដៅការងារ សម្រាប់ឆ្នាំ ២០២៤ ព្រមទាំងឆ្លុះបញ្ចាំង ផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩-២០២៣) កន្លងមក ដើម្បីដាក់បញ្ចូលជាធាតុ ចូលសម្រាប់ផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ បន្ទាប់ ២០២៤-២០២៨ ៕
អត្ថបទ&រូបភាព៖ លោកវរសេនីយ៍ទោ រ៉ន សុភ័ក្ត្របញ្ញា
ទិវាជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «បច្ចេកវិទ្យាជាមធ្យោ បាយដើម្បីអភិវឌ្ឍជាតិ មិនមែនដើម្បីជួញដូរមនុស្ស»
Published on 13 Dec, 2023
ទិវាជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «បច្ចេកវិទ្យាជាមធ្យោ បាយដើម្បីអភិវឌ្ឍជាតិ មិនមែនដើម្បីជួញដូរមនុស្ស »
ភ្នំពេញ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានរៀបចំ មិទ្ទិញអបអរសាទរ «ទិវាជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស» ១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «បច្ចេកវិទ្យាជាមធ្យោ បាយដើម្បីអភិវឌ្ឍជាតិ មិនមែនដើម្បីជួញដូរមនុស្ស» នៅសាលមហោស្រពកោះពេជ្រ ក្រោមអធិបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.ប.ជ និងលោកជំទាវ ។ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់ស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងអង្គទូត ស្ថានតំណាងនានាដែលមាននិវេសនដ្ឋាននៅកម្ពុជា ភ្ញៀវជាតិ អន្តរជាតិ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមយុវជន កាយរឹទ្ធ និងយុវជនកាកបាទក្រហមកម្ពុជា និយោជក កម្មករ និងប្រជាពលរដ្ឋ សរុបប្រមាណជាង ៣.០០០អង្គ/នាក់ ។
យោងតាមប្រសាសន៍ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ នេះគឺជាយុទ្ធនាការដ៏ធំប្រចាំឆ្នាំមួយ របស់គណៈកម្មាធិការជាតិ ដែលមានគោលបំណង ផ្សព្វផ្សាយការយល់ដឹង និងបង្ហាញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ដល់សាធារណជន ជាតិ និងអន្តរជាតិ ដោយអំពាវនាវដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជន យុវនារី ព្រមទាំងអង្គការ ដៃគូ ជាតិ អន្តរជាតិ វិស័យឯកជន ក៏ដូចជាបព្វជិត គ្រប់និកាយសាសនា ទាំងឡាយ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឲ្យចូលរួមសហការ ដើម្បីការពារប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី ពីរាល់ទម្រង់នៃជួញដូរមនុស្ស និងការកេងប្រវ័ញ្ច គ្រប់រូបភាព។ យុទ្ធនាការនេះ ក៏ជាការបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីបានជ្រួតជ្រាបកាន់តែទូលំទូលាយ និងចូលរួម សហការ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប ផ្តន្ទាទោស សង្គ្រោះជនរងគ្រោះ និងផ្តល់សេវាគាំពារ ដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស។
បើតាមរបាយការណ៍របស់លោកជំទាវ លើកឡើង នៅក្នុងរយៈពេល ១៦ខែកន្លងមកនេះ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានទទួលសំណើ ចំនួន ១ ២៧៦ ករណី និងបានចេញធ្វើអន្តរាគមន៍ ស្រាវជ្រាវរុករកបទល្មើស បានរហូតដល់ ១ ២១៣ ករណី ស្មើទៅនឹង ៩៧,៧០ ភាគរយ។ របាយការណ៍បន្តថា ចំពោះសំណើសុំអន្តរាគមន៍ទាំង ១ ២៧៦ សំណើនេះ គឺទទួលបានតាមរយៈហ្វេសប៊ុក (Facebook page)លោក ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងរាជរដ្ឋាភិបាលនីតិកាលទី៦ ក៏ដូចជា តាមប្រព័ន្ធផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
នៅក្នុងឱកាសដ៏សែនអធិកអាធមនេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ប្រធាន គជបជ បានថ្លែងថា៖«រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្តេជ្ញាចិត្ត ក្នុងការប្រឆាំងដាច់ខាត ចំពោះអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រិដ្ឋដទៃទៀត ដែលតែងតែបាន និងកំពុងញាំញីបំផ្លិចបំផ្លាញដល់សង្គមជាតិ យ៉ាងធ្ងន់ធ្ងរ និងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូ ផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ» ក៏បានអំពាវនាវឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូទាំងអស់ សហការជាមួយគ្នា ក្នុងការអនុវត្តការងារប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដែលបាននិងកំពុងកើតមាននាពេលបច្ចុប្បន្ន ជាពិសេសការជួញដូរដែលធ្វើឡើងតាមរយៈទេសន្តរប្រវេសន៍។ ឯកឧត្តម បានបញ្ជាក់ថា អំពើជួញដូរមនុស្ស និងរំលោភសិទ្ធិមនុស្ស ដែលជាសេចក្តីថ្លៃថ្នូររបស់មនុស្ស ដែលបានធ្វើប៉ះពាល់ដល់កម្ពុជា និងពិភពលោក បានធ្វើឱ្យកម្ពុជា បានដើរតួយ៉ាងសំខាន់ក្នុងការលុបបំបាត់ ទប់ស្កាត់ ក៏ដូចជាការបង្ការអំពើជួយដូរមនុស្សទាំងនោះ ៕
发表回复